ឯ.ឧ​ នាង ផាត​ជួប​ជប៉ុន
១០ តុលា ២០១២  សុវណ្ណ

         កាល​ពី​រ​រសៀល​ថ្ងៃទី​ ០៨​ ខែតុលា​ ឯ.ឧ នាង ផាត​ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ បាន​អនុញ្ញាតិ​ឲ្យ​គណៈ​ប្រតិភូ​កងទ័ព​ជើង​ទឹក​ នៃ​កង​កំលាំង​ស្វាយ័ត​ការពារ​ដែន​សមុទ្រ​ជប៉ុន​ ដឹក​នាំ​ដោយ​ ឯ.ឧ​ ឧត្តមនាវីទោ​ ហ៊ីឌី តូស៊ី ​ហ៊ូ ជីណូ ​មេបញ្ជាការ​នាវា​កងទ័ព​ស្វាយ័ត​ការពារ​ដែន​សមុទ្រ​ជប៉ុន​ ចូល​ជួប​សំដែង​ការ​គួរសម​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​ដឹង​នាំ​នាវា​កងទ័ព​ជប៉ុន​ ចំនួន​៣គ្រឿង​ មក​ធ្វើ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​។​


            ក្នុង​ឱកាស​នោះ ​ឯ.ឧ នាង ផាត​ ក្នុង​នាម​ឲ្យ​ក្រសួង​ការពារជាតិ​ បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​ ប្រតិភូ​នាវា​កងទ័ព​ជប៉ុន​ ដែល​បាន​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ ដែល​ការ​ចូល​ចត​នាវា​នេះ​បាន​នាំ​មក​នូវ​ ការ​​រឹត​​ចំណង​មិត្តភាព​រវាង​កងទ័ព​ទំាង​២​កាន់​តែ​ប្រសើរ​។​ ឯកឧត្តម​បាន​ចាត់​ទុក​ការ​ចូល​ចត​នាវា​លើក​នេះ ​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ឲ្យ​កាន់​តែ​ជិត​ស្និត​ថែម​ទៀង ​រវាង​កងទ័ព​ទាំង២​ ពិសេស​កងទ័ព​ជើង​ទឹក​ទាំង​២​កម្ពុជា-ជប៉ុន​​។​ ឯ.ឧ នាង ផាត​ បាន​សង្កត់​ធ្ងន់​ថា៖​ ថ្វី​ត្បិត​តែ​ការ​ចូល​ចត​នា​ពេល​នេះ​មាន​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​កង​នាវិក​ ទាំង​អស់​បាន​បំពេញ​ការងារ​បាន​ច្រើន​នៅ​កម្ពុជា​។​


            មាន​មតិ​ឆ្លើយ​តប​វិញ​ ឯ.ឧ ឧត្តមនាវីទោ​ ហ៊ីឌី តូស៊ី​ បាន​ថ្លែង​អំណរគុណ​ ដល់​ក្រសួង​ការពារជាតិ​កម្ពុជា​ ពិសេស​កងទ័ព​ជើង​ទឹក​កម្ពុជា​ នៅ​មូលដ្ឋាន​សមុទ្រ​រាម​ ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ​ចំពោះ​ការ​ចូល​ចត​នាវា​កងទ័ព​ជើង​ទឹក​ជប៉ុន​ នៅ​ក្រុង​ព្រះសីហនុ​។​ ឯកឧត្តម​ មេបញ្ជាការ​បាន​វាយ​តំលៃ​ខ្ពស់ ​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២​ កម្ពុជា-ជប៉ុន​ ដែល​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជា​ងមុន​។


            ​ឯកឧត្តម​ បាន​សន្យា​ថា​ នឹង​ដឹក​នាំ​ប្រតិភូ​នាវា​កងទ័ព​ជើង​ទឹក​ជប៉ុន​ មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​ ជា​ថ្មី​ម្តង​ទៀត​នៅ​ឆ្នាំ​ក្រោយ៕​

Russian Blvd. Corner Street 175, Khan 7 Makara, Phnom Penh, Cambodia. Tel/Fax : +855 23 883274


©2011 Ministry of National Defense. All Rights Reserved.